Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ថ្នាក់ដឹកនាំខេត្តកំពតណែនាំឲ្យផ្សព្វផ្សាយអប់រំគ្រឿងញៀនដល់ជនពិបាកគ្រប់គ្រង និងទីតាំងហានីភ័យ

ថ្លែងក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលរៀបចំឡើងនៅសាលប្រជុំខេត្គកំពត នាព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៤នេះ  ឯកឧត្តម សេន សាប៊ីល អភិបាលរងខេត្តកំពត បានបញ្ជាក់ថា ស្ថានភាពគ្រប់គ្រងគ្រឿងញៀនក្នុងខេត្តមានភាពល្អប្រសើរជាងមុន  បន្ទាប់ពីការផ្សព្វផ្សាយច្បាប់ស្តីពីការប្រើប្រាស់គ្រឿងញៀន និង ផលប៉ះពាល់ដោយសារគ្រឿងញៀន មានការចូលរួមទទួលស្គាល់ពីប្រជាជន និងមហាជន  ហើយពួកគាត់ហ៊ានបញ្ជូនកូនចៅ ដែលពួកគាត់សង្ស័យ ថាមានសារធាតុញៀនមកពិនិត្យធ្វើតេស្តទឹកនោម ព្យាបាលស្តារ នីតិសម្បទា និងរាយការណ៍អំពីសកម្មភាពពាក់ព័ន្ធឬសង្ស័យនឹងការប្រើប្រាស់គ្រឿងញៀន ខុសប្លែក ពីពេលមុនៗ។ តែយ៉ាងណាក៏ដោយ ឯកឧត្តមណែនាំឲ្យមន្ទីរសុខាភិបាល ជំរុញការធ្វើបច្ចុប្បន្នភាពស្តុកសារធាតុគីមីផ្សំស្របច្បាប់ដែលក្រសួងអនុញ្ញាឲ្យប្រើប្រាស់នៅតាមកន្លែងផ្តល់សេវាសុខាភិបាលទាំងរដ្ឋ និងឯកជន ហើយបន្តធ្វើរាល់១ខែម្តង ។ មន្ទីរអប់រំត្រូវបន្តផ្សព្វផ្សាយដល់សិស្សានុសិស្ស  និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់ចំពោះបញ្ហាគ្រឿងញៀននៅក្នុងសាលា។ សមត្ថកិច្ចជំនាញពាក់ព័ន្ធត្រូវបន្តផ្សព្វផ្សាយដល់ជនពិបាកគ្រប់គ្រង មានជនអនាថា ជនគ្មានការងារធ្វើ  ប្រជានេសាទ កម្មករសំណង និងកម្មករតាមសហគ្រាស ឬគ្រិះស្ថានផ្សេងៗ ពិសេសចុះទៅអប់រំដល់ទីតាំងហានីភ័យ មានដូចជាកន្លែងមណ្ឌលកម្សាន្តពេលរាត្រី  ក្លិប ផាប និងអាហារដ្ឋាន និងកន្លែងកម្សាន្តសប្បាយពេលយប់ជាដើម។ 

យោងតាមរបាយការណ៍ឆមាសទី១ ឆ្នាំ២០២៤នេះ  ការបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងខេត្តកំពត បានចំនួន ១២៨/១០២ ករណី (ករណីជួញដូរចំនួន ៨៥ ករណី ប្រើប្រាស់ ចំនួន ៤០ ករណី និងបើកបរ ក្រោមឥទ្ធិពលគ្រឿងញៀន ០៣ ករណី) ឃាត់ខ្លួន ២៩១ នាក់ (ស្រី១៣នាក់) ក្នុងនោះវៀតណាម១នាក់  ហ្វាំងឡង់ ១នាក់ និងរុស្ស៊ី ១នាក់ និងដកហូតថ្នាំញៀនមេតំហ្វេតាមីន(ICE) ចំនួន៤១៨កញ្ចប់ ទម្ងនន់ ៣.៥៥០,១១ ក្រាម សារធាតុញៀនប្រភេទអ៊ុចស្តាស៊ីចំនួន ០១ កញ្ចប់ ទម្ងន់ ១២,៧៦ ក្រាម ថ្នាំញៀនប្រភេទលីហ្សែរហ្ស៊ីដចំនួន ០១ សន្លឹក កញ្ញាក្រៀមចំនួន ០៦ កញ្ចប់ទម្ងន់៧៤ ក្រាម៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត


















Post a Comment

0 Comments